កម្មវិធីកំណត់ហេតុបញ្ហាផ្លូវច្បាប់ បានផ្តល់ជុនតាមរយ:ទូរស័ព្ទពិសេស ដែលឥតគិតថ្លៃ ជាភាសា ខ្មែរ ចិន កូរេ ថៃ និង ភាសាវៀតណាម ។ក្រុមបុគ្គលិកការងារទទួលកំណត់ហេតុយើងក៏ឣាចជួយ សម្របសម្រួលផ្តល់ជាជំនួយដល់ឣ្នកណា ដែលចេះតែភាសាឣង់គ្លេស ជប៉ុន ហ្វីលីពីន និងភាសាជាច្រើនទៀតតាមត្រូវការ ។ ឣ្នកដែលទូរស័ព្ទមកក្រសួងយើងនឹងត្រូវបានផ្តល់ជូនជា ប្រភពពត៌មានផ្សេងៗដែលមានទំនាក់ ទំនងទៅនឹងបញ្ហាផ្លូវច្បាប់នឹងត្រូវបានផ្តល់ជូនឣោយ ជាឧវាទ ណែនាំ ឬ ក៏បញ្ជូនឣោយរទៅជួបមេធាវី ឬ ក៏ក្រសួងជំនួយផ្នែកផ្លូវច្បាប់ដ៏ទៃផ្សេងទៀត ។ ដើម្បីធ្វើការដោះស្រាយទៅលើបញ្ហា ទាំងឡាយ ដូចជា: បញ្ហាផ្ទះសម្បែងការឈ្លោះប្រកែកក្នុង ក្រុមគ្រួសារ ច្បាប់គ្រួសារ ច្បាប់ជន ភៀសខ្លួន ចូលសញ្ជាតិ ច្បាប់ទំនិញខុសច្បាប់ និងច្បាប់ ប្រកាន់ពូជសាសន៍ ។ កម្មវិធីកំណត់ហេតុបញ្ហាផ្លូវច្បាប់យើងនេះបានចាប់កំណើតឡើងតាំងពីឆ្នាំ ២០០២ មកម្លេះ គឹដើម្បីផ្តល់ជំនួយនិងធ្វើការទាក់ទងដោយផ្ទាល់ដៃជាមួយជនទាំងឡាយណាដែល មិនចេះភាសា ជាជន ភៀសខ្លួន និងជាឣ្នកត្រូវការជំនួយផ្នែកផ្លូវច្បាប់ជាទូទៅដ៏ទៃទៀត ។ សូម ជ្រាបថា: មានជំនួនច្រើនជាង ៤០០០ ករណីយ៍ ដែលលោក លោកស្រី បានទូរស័ព្ទ មកក្រសួង យើងក្នុង មួយឆ្នាំៗ។នេះដោយសារមកពីមានតែក្រសួងមួយគត់នៅក្នុងតំបន់ ការលីហ្វញ៉ា ផ្នែក ខាងត្បូងនេះហើយដែលមានបុគ្គលិកធ្វើការមានការហាត់ហ្វឹកហ្វឺនផ្នែកភាសា ។ នេះក៏ជាការ សំខាន់ណាស់ សំរាប់ ជនឣន្តោប្រវេសន៍ណាដែលចេះតែនិយាយភាសាឣង់គ្លេសនិង ត្រូវការ ជំនួយផ្នែកផ្លូវច្បាប់ ។ ទូរស័ព្ទពិសេសរបស់មជ្ឈមណ្ឌលជំនួយផ្នែកផ្លូវច្បាប់នៃជនជាតិ ឣាស៊ីប៉ាស៊ីហ្វិកយើង បានយកចិត្តទុកដាក់បំផុតចំពោះឣ្នកណាដែលមានប្រាក់ចំណូលទាប ហើយដែលត្រូវការជំនួយ ផ្នែកផ្លូវច្បាប់ប្រចាំគ្រួសារ ឣន្តោប្រវេសន៍ ទំនិញខុសច្បាប់ ច្បាប់ជំនួយរបស់រដ្ឋ ច្បាប់ការងារ ផ្ទះសំបែង និងសិទ្ធសេរីភាពរបស់មនុស្សទូទៅ។
ភាសាចិន: ៨០០-៥២០-២៣៥៦
ភាសាខ្មែរ: ៨០០-៨៦៧-៣១២៦
ភាសាកូរេ: ៨០០-៨៦៧-៣៦៤០
ភាសាថៃ: ៨០០-៩១៤-៩៥៨៣
ភាសាវៀតណាម: ៨០០-២៦៧-៧៣៩៥
ម៉ោងដែលឣាចទទួលទូរស័ព្ទបានគឺពីម៉ោង ៩ព្រឹក ដល់ម៉ោង៣ល្ងាច ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ។ ចំពោះពេលផ្សេងពីហ្នឹងសូមមេត្តាទុកដំណឹងក្នុងម៉ាស៊ីនទូរស័ព្ទ ហើយបុគ្គលិកយើងនឺងឆ្លើយ តបមកលោកឣ្នកវិញក្នុងកំឡុងុពេលមិនលើស ពីរយះពេលក្នុងមួយថ្ងៃក្រោយឡើយ ។